Google បង្កើតសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទូរស័ព្ទថ្មី


Friday 08th February 2013

Google កំពុងតែ​ចាប់ផ្តើម​នូវ​ជំនួញ​មួយ​ប្រភេទ​ទៀត ដែល​បាន​ប្រតិបត្តិ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទូរស័ព្ទ ដែល​នឹង​ធ្វើឲ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទាំង​អស់ គិតថា​គេ​នៅ​ជិតបង្កើយ​ជាមួយនឹង​ហាង​លក់ទំនិញ ហាង​លក់​អាហារ និង​ហាង​នានា​យ៉ាង​ងាយស្រួល​។​

​ក្នុងនោះ Google បាន​បង្កើត​នូវ​សេវាកម្ម​ថ្មី គឺ​AdWords ជាមួយនឹង​enhanced campaigns ក្នុង​មុខងារ​ជា​បណ្តាញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម យ៉ាង​ល្អប្រសើរ ក្នុង​ការទំនាក់ទំនង​មនុស្ស​ជាមូយ​ប្រព័ន្ធ​អ៊ីធឺ​ណេត តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទដៃ Tablet និង​កំព្យូទ័រ​។​

​នាយករង​ផ្នែក​ស្ថាបនិក​របស់​ក្រុមហ៊ុន​Google លោក​Sridhar Ramaswamy បាន​និយាយថា​៖ មនុស្ស​គ្រប់គ្នា​តែងតែ​ត្រូវការ ការទាក់ទង និង​ការចែករំលែក​នូវ​អ្វី ដែល​ខ្លួន​មាន​ទៅ​កាន់​សង្គម​ខាងក្រៅ​។ ដូចនេះហើយ ទើប​ក្រុមហ៊ុន​របស់​យើង​តែងតែ​អភិវឌ្ឍ ក្នុង​ការផ្តល់​នូវ​ភាព​ថ្មីៗ​ល្អៗ ទៅកាន់​អតិថិជន​របស់​យើង ដូចជា​សេវាកម្ម​ខាងក្រោម​ទាំងពីរ​នេះ​អញ្ចឹង​។​

 Enhanced campaign គឺ​បាន​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ការស្វែងរក ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ត្រូវការ​ចំ​បាច់​។ ឧទាហរណ៍​កាហ្វេ គឺជា​អាហារ​ពេលព្រឹក ដែល​មាន​ភាព​ពេញនិយម ដូច្នេះ​ប្រសិនជា​អ្នកត្រូវការ​វា អ្នក​គ្រាន់តែ​វាយ​នូវ​ពាក្យ​ថា​កាហ្វេ វា​នឹង​បង្ហាញ​នូវ​តារាង​ហាង​កាហ្វេ​នានា ពី​លំដាប់​ពី​ខ្ពស់​មក​ទៀប​សំរាប់​លោកអ្នក​ជ្រើសរើស​ជាមិនខាន​។​

​ចំនែកឯ​Ad Word​វិញ វា​ជា​ការ​ដាក់​នូវ​ការដេញថ្លៃ​នូវ​ផលិតផល ឬ​សេវាកម្ម​របស់​លោក​អ្នក ទៅលើ​បណ្តាញ​ការផ្សព្វផ្សាយ ដែល​វា​នឹង​បង្ហាញ​លទ្ធផល​ជា​លំដាប់​ផងដែរ​។ ជាមួយ​កត្តា​ទាំង​ពីរ​នេះ វា​មាន​ការប្រាស្រ័យ​ទាក់ទង​ទៅនឹង​តំបន់ ពេលវេលា និង​ប្រភេទ​អ្វីមួយ ដែល​យើង​នឹង​ចែកចាយ​នោះ​។ ក្នុងនោះដែរ ទូរស័ព្ទដៃ​ទំនើបៗ ឬក៏​Tablet គឺ​មាន​ជាស្រេច​នូវ​ប្រព័ន្ធ​បច្ចេកទេស ក្នុង​ការចាប់យក​តំបន់​របស់​អ្នកប្រើប្រាស់ ដោយ​ស្វ័យប្រវត្តិ នៅ​ទីកន្លែក​នោះ​ផ្ទាល់ និង​តំបន់​ដែល​ជិតៗ​នោះ​ផង​ដែរ​។​

​លើសពីនេះទៅទៀត Ad Word ក៏បាន​ផ្តល់​ភាព​ងាយ​ស្រូល ក្នុង​ការទំនាក់ទំនង​រវាង​អតិថិជន និង​អ្នក​លក់​ដោយ​ងាយ​ស្រូល និង​រហ័ស​ទាន់​ចិត្ត​ជា​មួយ​ទូរស័ព្ទ​ដៃ​ទៀត​ផង ពីព្រោះ​វា​បាន​ភ្ជាប់​នូវ​អាស័យដ្ឋាន និង​លេខ​ទូរស័ព្ទ ដែល​ឲ្យ​យើង​ទំនាក់ទំនង​ទៅ​ដោយ​ស្វ័យប្រវត្តិ​។​

​ហេតុដូចនេះ ការបង្កើត​ឲ្យមាន​ភាព​ទំនើប​ទាន់សម័យ តាមរយៈ​បច្ចេកវិទ្យា​មួយ​នេះ យើង​ពិតជា​ត្រូវការ​នៅ​ជិត​នឹង​ប្រព័ន្ឋ​អ៊ីនធឺណេត​របស់​ទូរ​ស័​ព្ទដៃ Tablet និង​កំព្យុទ័រ​ជា​ចាំបាច់​៕

​ប្រភព​៖ http://sg.news.yahoo.com/tech/


អត្ថបទសំខាន់ៗដទៃទៀត






Copyright © 2008 Happy Cambodia a MANICH Services.
Google+
x

Welcome to Happy Cambodia

Please LIKE and Plus +1 to follow latest news
សូម​ជួយ​ LIKE និង +1 ដើម្បី​ផ្ដល​កំលាំង​ចិត្ត