មាស សម្ផស្ស ឆ្អែត​ចិត្តនឹង​ប្រុស​កូរ៉េ​


Friday 05th April 2013

​មាស សម្ផស្ស  តារា​សម្តែង​ចាញ់​ស្នេហ៍​ហាក់​រាងចាល​នឹង​ស្នេហា ពិសេស​ចំណងស្នេហា​ចុងក្រោយ ជាមួយ​បុរស​ភ្នែក​តឹង​ជនជាតិ​កូរ៉េ ឈ្មោះ គីម លី ដែល​នាង​រំពឹង​ចូល​រោងការ​ក្រាប​ផ្ទឹម​ដូច​ជា​នារី​ខ្មែរ​ឯង​ទៀត​នោះ នាង​បាន​ចេញមុខ​ប្រកាសថា នាង​ដូចជា​ឆ្អែត​នឹង​ស្នេហា​បរាជ័យ និង​ផ្អាក​មិន​ទទួលយក​ចំណង​ស្នេហ៍​ថ្មី​ទេ​។

​ក្រោយ​បែកបាក់​ស្នេហ៍​មិនតិចជាង​៤​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ទើបតែ​ឆ្នាំ​២០១២​កន្លងទៅ​នេះ​ទេ ដែល មាស សម្ផស្ស មាន​ភាពប្រាកដប្រជា​នឹង​ស្នេហា ហើយ​នាង​បានប្រកា​សក្តែងៗ​ថា ចំណង​ស្នេហ៍​នាង និង​បុរស​ជនជាតិ​កូរ៉េ ឈ្មោះ​គីម លី នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ឲ្យ​ទាល់តែ​បាន បើទោះជា​ទំនាក់ទំនង​ពួក​គេ​នេះ​មិនសូវ​មាន​ភាព​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប៉ា​ម៉ាក់​ក៏ដោយ​។ពេលនោះ មាស សម្ផស្ស តែង​អះអាងថា សង្សា​ជនជាតិ​កូរ៉េ​ម្នាក់នេះ​ស្រលាញ់​ខ្ញុំ​ខ្លាំងណាស់ ហើយ​ការស្រលាញ់​នេះ​ដល់​ថ្នាក់​ប្រច័ណ្ឌ​មិន​ចង់ឲ្យ​ខ្ញុំ​នេះ​ដើរចេញ​ពី​គាត់​មួយ​ជំហាន​នោះ​ទេ​។ អាពាហ៍ពិពាហ៍​របស់ខ្ញុំ និង​បង​គីម និង​ត្រូវ​តែ​កើត​មាន​បើទោះជា​មាន​អ្នកជំទាស់​យ៉ាងណាក៏ដោយ​។​

​តែ​ទីបំផុត​ការរំពឹង និង​ភាពជឿជាក់​របស់​កុលាប​ខេត្ត​បន្ទាយមានជ័យ​វ័យ​ជិត​៣០​ឆ្នាំ ចំពោះ​ចំណង​ស្នេហ៍​សាសន៍​ដទៃ​នេះ មិន​ខុស​ពី​លទ្ធផល​ស្នេហ៍​មុនៗ​ឡើយ​។ ពេល​នេះ​ក្នុង​ភាពឈឺចាប់​បេះដូង​នេះ មាស សម្ផស្ស បានប្រកាសថា ខ្ញុំ​លែង​ចង់​មាន​ស្នេហា​ទៀតហើយ​។ ខ្ញុំ​មាន​ទំនាក់ទំនង ស្នេហា​យ៉ាង​ផ្អែមល្ហែម​ណាស់​ជាមួយ​បុរស​ជនជាតិ​កូរ៉េ ។ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​បាន​សម្រេច​ផ្តាច់ចំណង​ស្នេហ៍ ត្រឹម​ពេលដែល​ខ្ញុំ​ដឹង​ថា គាត់​មាន​អ្នកថ្មី​»​។

ក្រៅពី​អះអាងថា នាង​មាន​អារម្មណ៍​ល្អ មិន​មាន​ភាព​ឈឺចិត្ត​ស្អិត​ទ្រូង​ព្រោះ​បុរស​កូរ៉េ​នោះ​ស្រី​ស្រស់​សាច់​ស​ដូច​សំឡី មាស សម្ផស្ស បានបញ្ជាក់​ថា ដំណើរ​ជីវិត​ស្នេហ៍​ដើរ​ដល់​ផ្លូវបំបែក ជាមួយ​លោក គីម លី នេះ ក៏​មិនមែន​ជា​ដំណើរ​ជីវិត​ស្នេហ៍​បរាជ័យ​លើក​ទី​១​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​ក៏​មិន​បន្ត​ឲ្យ​ភាពបរាជ័យ​ស្នេហ៍​មក​បន្ត​ឈឺចាប់​ចំពោះ​បេះដូង​ខ្ញុំ​ទៀត​ដែរ ត្រឹម​ពេល​ខ្ញុំ​ប្រកាស​បិត​បេះដូង​មិន​ខ្វល់​និង​ស្នេហា​ឡើយ​៕


អត្ថបទសំខាន់ៗដទៃទៀត






Copyright © 2008 Happy Cambodia a MANICH Services.
Google+
x

Welcome to Happy Cambodia

Please LIKE and Plus +1 to follow latest news
សូម​ជួយ​ LIKE និង +1 ដើម្បី​ផ្ដល​កំលាំង​ចិត្ត